ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់ជនសង្ស័យ២នាក់ ករណីលួចកាច់កយកម៉ូតូ២គ្រឿង

កំពង់ធំ៖កម្លាំងនគរបាលខេត្តកំពង់ធំបានចាប់ជនសង្ស័យចំនួន២នាក់ករណីលួចកាច់កយកបានម៉ូតូចំនួន២គ្រឿងសមត្ថកិច្ចក៏បានប្រគល់ឱ្យម្ចាស់ដើមវិញ។
លោកវរសេនីយ សន តាល់ អធិការនគរបាលស្រុកតាំងគោកបានឱ្យដឹងថា កម្លាំងនគរបាល តាមគោលដៅបានចុះពង្រឹងសណ្តាប់ធ្នាប់សន្តិសុខសហការជាមួយនគរបាលប៉ុស្តិ៍ឃុំទ្រៀល។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញលួចកាច់កយកម៉ូតូចំនួន២គ្រឿងនៅភូមិគីរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣។
លោកអធិការបានបន្តថា ជនសង្ស័យឈ្មោះចាន់នីរ៉ូ អាយ្១៨ឆ្នាំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាបនិងឈ្មោះម៉ៅសេងហៀង អាយុ១៧ឆ្នាំនៅភូមិឃុំកំទួត ស្រុកស្វាយលើខេត្តសៀមរាប។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *