ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿងបុកគ្នា ប៉ើងទៅផ្ទប់ផាស្អេប ឲ្យរបួសធ្ងន់២នាក់

ភ្នំពេញ៖រថយន្តទំនើប២គ្រឿងបើកលឿនបានបុកគ្នាពេញទំហឹងរួចប៉ើងទៅបុកផ្ទប់ផាស្អេបមួយគ្រឿងទៀតបណ្តាលឱ្យខួចខាតធ្ងន់ធ្ងរនិងរងរបួសធ្ងន់២នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីវេលាទៀបភ្លឺចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។
សាក្សីវបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក BMW ផ្លាកលេខភ្នំពេញ 2AO-1944 បើកតាមផ្លូវព្រះមុនីវង្ស ពីជើងទៅត្បូងក្នុងល្បឿនលឿន។ មកដល់ស្តុប បេការសេ មិនបង្អង់ស្រាប់តែមានរថយន្តទំនើប មួយគ្រឿងទៀតផ្លាកលេខភ្នំពេញ 2BE-9400 បើកតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាដល់ស្តុបមិនបង្អង់ ក៏បុករថយន្ត BMW ចំពាក់កណ្តាលទ្វារ បណ្តាលឱ្យរថយន្ត BMW ប៉ើងទៅបុកផាស្អេបមួយគ្រឿងទៀត កំពុងឈប់ស្តុប និងបង្កឱ្យ២នាក់រងរបួសធ្ងន់។
ក្រោយមក ភាគីម្ចាស់រថយន្ត BMW បានសងទៅផាស្អេបដើម្បីបញ្ចប់រឿង។ចំណែករថយន្ត ទំនើប២គ្រឿងដោះស្រាយមិនត្រូវគ្នាសមត្ថកិច្ចបានយក ទៅរក្សាទុកនៅនគរបាល ចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរង់ចាំម្នាស់ចូលខ្លួនដោះស្រាយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *