ព័ត៌មានសន្តិសុខសង្គម

ចាក់សាំងដុតផ្ទះគេ សមត្ថកិច្ចទៅដល់លោតចូលអណ្ដូងទឹកស្លាប់

បាត់ដំបង៖បុរសម្នាក់ទំនងប្រើគ្រឿងញៀនហួសកម្រិតបានយកសាំងចាក់ដុតផ្ទះអ្នកជិតខាង ពេលនគរបាលទៅអន្តរាគមន៍ក៏លោតចូលអណ្ដូងទឹកបណ្តាលឱ្យស្លាប់។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីម៉ោង១០ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។បុរសដែលស្លាប់ឈ្មោះ អ៊ឹម សាវឿន អាយុ៣១ឆ្នាំ បានលោតចូលអណ្តូងទឹកនៅក្បែរផ្ទះ បន្ទាប់ពីចាក់សាំងដុតផ្ទះអ្នកនៅក្បែរនោះទំនងប្រើគ្រឿងញៀនហួសកម្រិត។
អ្នកភូមិបានឱ្យដឹងថា ដំបូងបុរសនេះ បានដុតផ្ទះបងជីដូនមួយ តែត្រូវបានគេឃើញហើយស្រែកនិងនាំគ្នាពន្លត់ទាន់ពេល។ ជាមួយនោះក៏បានរាយការ៍ប្ដឹងទៅសមត្ថកិច្ចដើម្បីសុំជំនួយអន្តរាគមន៍ ។មន្រ្តីនគរបាលក្រុងបានមកដល់ឃើញបុរសនោះ អង្គុយក្បែរមាត់អណ្ដូងទឹកក៏បានសួរនាំ។ស្រាប់តែបុរសនោះបានលោតចូលក្នុងអណ្ដូងទឹកស្លាប់នៅបាតអណ្ដូងតែម្តង ។ក្រុមគ្រួសារ និងសមត្ថកិច្ចបាននាំគ្នាបូមទឹកចេញ ដើម្បីស្រង់យកសាកសពទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *