ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រុងបើកធ្លាក់ផ្លូវ អ្នកដំណើររបួសចំនួន ៦នាក់

ឧត្ដរមានជ័យ៖ រថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ដា សុវណ្ណ អ៊ិចស្រ្ពេស បានបើកធ្លាក់ផ្លូវបណ្ដាលឱ្យអ្នកដំណើរចំនួន៦ នាក់រងរបួស។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ ៦៧B ក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
មន្រ្ដីអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា រថយន្ដជួបគ្រោះថ្នាក់ខាងលើ បង្កឡើងដោយដោយខ្លួនឯងបើកធ្លាក់ផ្លូវបណ្តាលឱ្យមនុស្សរងរបួស ចំនួន៦ នាក់ស្រី៣នាក់ ។រថយន្តក្រុងដឹកអ្នកដំណើរនេះរបស់ក្រុមហ៊ុន ដា សុវណ្ណ អ៊ិចស្ព្រេសប្រភេទ៣១កៅអីម៉ាក KIA GRANDBIRD ផ្លាកលេខ ភ្នំពេញ 3C – 3264 បើកបរដោយឈ្មោះ សំ រិទ្ធ អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត និងអ្នករួមដំណើរ ១២ នាក់ ។
ជនរងគ្រោះ ឈ្មោះ លឹម ពៅ ហៅ ពែង អាយុ ៤២ឆ្នាំ រស់នៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ឈ្មោះ ចេក ចនអាយុ ២៩ឆ្នាំ រស់នៅ ក្រុងសៀមរាប ខេត្តសៀប។ឈ្មោះ ស៊ឹម សាន់ អាយុ ៦៥ឆ្នាំ រស់នៅ ស្រុកទ្រាំង ខេត្តតាកែវ។ឈ្មោះ សាន មុំ ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ។ឈ្មោះ ជ្រុន នី ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ។ឈ្មោះ សេង ចិន្តា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិ-ជាមួយគ្នា ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តក្រុង បើកបរក្នុងស្ថានភាពងងុយដេក ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *