ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ដុតសម្លាប់ខ្លួនឯង ក្នុងបន្ទប់ជួលនៅខណ្ឌមានជ័យ

ភ្នំពេញ៖បុរសម្នាក់គេអះអាងថាមានជំងឺសរសៃប្រសាទបានដុតខ្លួនឯងបណ្តាលឱ្យស្លាប់នៅក្នុងបន្ទប់ជួល ។ហេតុការណ៍នេះបានកើតឡើងនៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី៨ខែឧសភាឆ្នាំ២០២១។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖សពជនរងគ្រោះមានឈ្មោះ ពៅ អូន ភេទប្រុស អាយុ៣៦ឆ្នាំភូមិកំណើតស្រុកត្រាំកក់ ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ប្រពន្ធមានឈ្មោះ លន ស៊ីណែត អាយុ៣២ឆ្នាំកម្មការិនីរោងចក្រ មានកូន៣នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ បច្ចេកទេសវិទ្យាសាស្ត្របានចុះទៅពិនិត្យសពរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *