ភ្នំពេញ៖បុរសជាកម្មករសំណង់ម្នាក់ខឹងប្រពន្ធរត់ចោលមកឈរលើស្ពានមុនីវង្សបម្រុងនឹងលោតទឹកសម្លាប់ខ្លួនតែបានអ្នកដំណើរនិងសមត្ថកិច្ចនៅទីនោះបានជួយឃាត់ទាន់។
សមត្ថកិច្ចបានឱ្យដឹថា នៅម៉ោង១២ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១គេឃើញបុរស ឈ្មោះ ប៉ុច អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែងបានមកឈរលើស្ពានច្បារអំពៅ។នៅពេលនោះបុរសខាងលើបម្រុងលោតទឹកសម្លាប់ខ្លួនចោលកូន៣នាក់ដោយសារប្រពន្ធរត់ចោល។
ភ្លាមៗនោះគេឃើញអ្នកដំណើរនិងនគរបាលដែលយាមប្រចាំការនៅទីនោះបាននាំគ្នាលួងលោមឱ្យកម្មករសំណង់រូបនោះបោះបង់ចោលបំណងលោតទឹកសម្លាប់ខ្លួនបានធ្វើឱ្យឈ្មោះប៉ុចបានផ្លាស់ប្តូរចិត្ត។ខណៈនោះអ្នកធ្វើដំណើឆ្លងកាត់នាំគ្នារៃអង្គាសថវិកាបានតិចតួចឱ្យទៅអ្នកដែលប្រុងលោតទឹកសម្លាប់ខ្លួនជិះរថយន្តទៅផ្ទះនៅស្រុកកំណើតឯខេត្តព្រៃវែងវិញ៕