ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះបង្ក្រាប ករណីរំលោភកម្មសិទ្ធិបញ្ញានៅស្រុកកំរៀង ខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី 20 ខែកក្កដាឆ្នាំ 2022 វេលាម៉ោង 09នឹង 40 នាទី លោកអធិការនគរបាលស្រុក កំរៀងចុះបង្ក្រាបករណីរំលោភកម្មសិទ្ធិបញ្ញា ស្ថិតនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ដែលដឹកនាំដោយ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង ផ្នែកជំនាញបានសហការជាមួយ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ប៉ុស្តិ៍រដ្ឋបាលបឹងរាំង មេភូមិស្វាយធំ បានចុះអនុវត្តតាមដីកាអនុញ្ញាតឲ្យធ្វើការឆែកឆេរ លេខ02ដ.ក.អ ឆ.ឆ/22 ពិនិត្យនិងរុករកវត្ថុតាង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៉ិចប្រេសដែលមានទីតាំងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងការពិនិត្យឆែកឆេរ យើងបានដកហូតទឹកដោះគោស្រស់និងទឹកដោះគោជូរចម្រុះ បានចំនួន 190 (មួយរយកៅសិប) កេះ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3F.8861ឃាត់ខ្លួនជនសង្ស័យ1នាក់ឈ្មោះសំ អឿនភេទប្រុសអាយុ 38 ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុខាងលើ(ម្ចាស់ទីតាំង)។ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *