ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានជនល្មើសនៅឡើយទេ ករណីរំលោភហើយអារ.កប៉ុនប៉ងសម្លាប់ក្មេងស្រី

រតនគិរី៖រហូតមកដល់ថ្ងៃទី៨ឧសភានេះសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេចំពោះជនល្មើសដែលរំលោភសេពសន្ធវៈហើយអារ.កប៉ុនប៉ងសម្លាប់ក្មេងស្រីបំបិទមាត់។តែនាងនៅមានដង្ហើមត្រូវជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត។ហេតុការណ៍នេះបានកើតឡើងនៅក្រុមហ៊ុនហ័ងអាញយ៉ាឡាយត្រង់ម្តុំការដ្ឋានទី៣ស្រុកអណ្តូងមាសខេត្តរតនគិរីកាលពីល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។
អ្នកភូមិបានឱ្យដឹងថា៖ក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំឪពុកម្តាយជាកម្មករ សព្វថ្ងៃរស់នៅស្រុកអណ្ដូងមាស។ជនល្មើសឈ្មោះ គា ភេទប្រុសអាយុ៤១ឆ្នាំ ជាកម្មករចៀរជ័រកៅស៊ូស្នាក់នៅបណ្តោះអាសន្នក្នុងក្រុមហ៊ុនហ័ងអាញយ៉ាឡាយជាជនចំណាកស្រុក។
ក្រោយកើហេតុជននោះបានរត់គេចខ្លួនបាត់ឯជនរងគ្រោះត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។សមត្ថកិច្ចក៏កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ដើម្បីយកមកទទួលទោសតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *