ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនម្នាក់ដែលសេពគ្រឿងញៀនបង្កឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖បុរសម្នាក់បានសេពគ្រឿងញៀនហួសកម្រិតឈានដល់បាត់បង់ស្មារតីដើរយកដំបងដែកវាយទៅលើប្រអប់ដាក់សំបុត្របែកខ្ទេចខ្ទីនិងដើរវាយគេឯងរហូតដល់សមត្ថកិច្ចចាប់ខ្លួនតែម្តង។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវព្រះនរោមត្តក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនកាលពីព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយមានវ័យប្រហែលជាង៣០ ឆ្នាំមិនដឹងដើរមកពីណា។មកដល់មុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈជិតស្ពានអាកាសក្បាលថ្នល់បានស្រែកឡូឡាហើយយកដំបងដែកវាយទៅលើប្រអប់ដាក់សំបុត្របែកខ្ទេចខ្ទីត្រូវសមត្ថកិច្ចចូលចាប់ខ្លួនតែម្ដង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *