ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូ២គ្រឿង របួសធ្ងន់០៣នាក់នៅក្រុងបាវិត

ស្វាយរៀង៖រថយន្តដឹកកម្មករបានបុកជាមួយម៉ូតូ២គ្រឿងពេញទំហឹងបណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវបេតុងស្ថិតក្នុងភូមិតាពៅសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃទី៧ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ អ្នករងរបួសឈ្មោះ ហ៊ឹង ស៊ី ភេទស្រី អាយុ ២៣ ឆ្នាំជាកម្មកររោងចក្រ KINGនិងអ្នករួមដំណើរ ឈ្មោះ ហ៊ឹង សង់ ភេទ ស្រី កម្មកររោងចក្រ KINGអ្នកទាំង២ រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។បើកម៉ូតូម៉ាកហុងដា សេ១២៥ពាក់ផ្លាកលេខស្វាយរៀង១-៧៧៣៤ ខូចខាតយ៉ាងដំណំ។
ម៉ូតូរងគ្រោះមួយគ្រឿងទៀតឈ្មោះ យិន នឿន ភេទ ប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ចំពោះអ្នកបើករថយន្តបង្កហេតុមិនស្គាល់ឈ្មោះ ទេក្រោយកើតហេតុក៏រត់គេចខ្លួនដោយបន្សល់តែរថយន្តប្រភេទទេសចរណ៍ ៣៥ កៅអី ព៌ណខៀវ ពាក់ផ្លាកលេខ ភ្នំពេញ៣A-៧៦៦៨៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *