ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ក្មេងស្ទាវ៨នាក់បង្កការភ័យខ្លាចដល់ពលរដ្ឋ

ក្រចេះ៖កម្លាំងនគរបាលបានចាប់ក្មេងស្ទាវ៨នាក់ករណីបង្កហិង្សាដោយប្រើចម្ពាមកៅស៊ូ,ដុំឥដ្ឋនិងខ្សែក្រវាត់ដេញវាយនិងគប់គ្នាពេញផ្លូវបង្កការភ័យខ្លាចដល់អ្នកភូមិ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្ទាវ២ក្រុមមានចំនួន៨នាក់បង្កភាពចលាចលនេះបានចាប់ខ្លួន នៅត្រង់បឹងហ្គាឡូ ក្នុងភូមិក្រចេះ សង្កាត់ក្រុងក្រចេះ ខេត្តក្រចេះកាលពីយប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២១ ។ទាំង២ក្រុមមានអាយុពី១៦ដល់២៦ឆ្នាំទីលំនៅភូមិថ្មគ្រែលើឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានបន្តថា ក្រុមទី១បានជិះម៉ូតូដេញតាមក្មេងក្រុមទី២មកដល់បឹងហ្គាឡូក៏យកចម្ពាមកៅស៊ូបាញ់ទៅលើក្មេងស្ទាវក្រុមទី២។ខណៈនោះក្រុមទី២បានកាន់ខ្សែក្រវ៉ាត់និងយកដុំថ្មគប់ទៅលើក្រុមទី១វិញបណ្តាលឱ្យរងរបួសសងខាង។ក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង២ក្រុមយកកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *