ពោធិ៍សាត់៖ភ្លើងបង្កពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះផ្ទះ១ខ្នងអស់ទាំងស្រុងរួមសម្ភារប្រើប្រាស់ជាច្រើននៅភូមិកំពង់លើ ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៩ ខែមេសា។
មន្ត្រីនគរបាលស្រុកក្រគរ បានឱ្យដឹងថា អគ្គិភ័យនេះមកពីឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆេះផ្ទះពលរដ្ឋឈ្មោះ ជឹង ចែវ អាយុ ៣៥ ឆ្នាំប្រពន្ធឈ្មោះ ធូន ដៀបសុវណ្ណារ៉ា អាយុ ៣៥ ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិ-ឃុំខាងលើ មានកូន៣នាក់ ។ផ្ទះដែលឆេះទំហំ៧មគុណ៨ ម៉ែត្រប្រក់ស័ង្កសី ជញ្ជាំង ស័ង្កសី ក្រាលក្ដារ ។
ភ្លើងបានឆេះបំផ្លាញផ្ទះមួយខ្នង-ទូរទស្សន៍១គ្រឿង-ទូឈើ២-ស្រូវ២០ការ៉ុង-ទូរសព្ទ២គ្រឿង-លុយខ្មែរចំនួន១.៥០០. ០០០រៀល-ចានឆ្នាំងសម្ភារផ្ទះបាយមួយចំនួនទៀត-និងឯកសារពាក់ព័ន្ធផ្ទាល់ខ្លួនទាំងស្រុង។ការជួយអន្តរាគមន៍នេះ កម្លាំងអន្តរាគមន៍ចេញរថយន្ដពន្លត់អគ្គិភ័យ១គ្រឿងបាញ់ទឹកអស់១រថយន្តតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕