ព័ត៌មានសន្តិសុខសង្គម

រថយន្តធំដឹកដីបុកនិងកិនអ្នកជិះម៉ូតូស្ត្រីម្នាក់បែកសពខ្ទេចខ្ទី

កណ្តាល៖រថយន្តធំដឹកដីបានបើកបុកនិងកិនអ្នកជិះម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់បែកសាច់ជាដុំៗសពខ្ទេចខ្ទីស្លាប់យ៉ាងអាណោចអធ័ម។
លោកវរសេនីយ៍ឯក ម៉ែន សុឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង ក្នុងភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលកាលពីល្ងាចថ្ងៃទី៤ វិច្ឆកា ។ ស្ត្រីដែលស្លាប់ឈ្មោះ ស្រេង ឡន អាយុ៦១ឆ្នាំនៅក្នុងភូមិ-ឃុំ កើតហេតុ។ ចំណែកឯតៃកុងរថយន្តដឹកដីឈ្មោះកែវ សំណាង អាយុ២៨ឆ្នាំនៅភូមិស្ថាពរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ស្ត្រីរងគ្រោះបានបើកម៉ូតូម៉ាកហុងដា តែម្នាក់ឯង ឆ្លងផ្លូវពីកើតទៅលិច។ ខណៈនោះក៏មានរថយន្តបែនធុនធំ ដឹកដីបើកបរក្នុងល្បឿនលឿន ពីជើងទៅត្បូងបុកម៉ូតូពេញទំហឹង បណ្តាលឱ្យ រថយន្តកិនស្រ្តីរូបនោះបែកសាច់ជាបំណែកៗសពខ្ទេចខ្ទីគួរឱ្យរន្ធត់។
ក្រោយមក តែកុងរថយន្តត្រូវបានឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *