ព័ត៌មានសន្តិសុខសង្គម

កុមារម្នាក់ចុះងូតទឹកប្រឡាយលេង ផុតជើងបណ្ដាលឲ្យលង់ស្លាប់

បាត់ដំបង៖ ក្មេងប្រុសកូនអ្នកកសិករម្នាក់កំបាំងភ្នែកម៉ែឳចុះងូតទឹកប្រឡាយលេងម្នាក់ឯងដើរដល់កន្លែងជ្រៅលង់ស្លាប់។
សមត្ថកិច្ចបានបញ្ជាក់ដឹងថា ហេតុការណ៍ក្មេងលង់ទឹកនេះបានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ត្រង់ចំណុចក្រុមទី៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅល្ងាចកើតហេតុស្របពេលដែលម្តាយកំពុងរវល់រយ:ពេលខ្លីស្រាប់កុមាររារងគ្រោះបានដើរទៅចុះងូតទឹកប្រឡាយក្បែរផ្លូវរថភ្លើងតែម្នាក់ឯង ហើយដល់កន្លែងជ្រៅផុតជើង ផុតដៃបណ្តាលឲ្យលិចទឹកលង់ស្លាប់តែម្តង។
កុមារាជនរងគ្រោះឈ្មោះធឿង ម៉េងសែ អាយុ៦ឆ្នាំ រស់នៅក្នុងភូមិ -ឃុំកើតហេតុខាងលើ។ភ្លាមៗនគរបាលមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ហើយបានពិនិត្យសាកសពកុមាររងគ្រោះដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *