ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនយោធាបាញ់គំរាមសង្សារមុខហាងផឹកស៊ីទៅតុលាការ

សៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាបត្រៀមបញ្ជូនមន្ត្រីយោធាម្នាក់បាញ់គំរាមសង្សារមុខហាងផឹកស៊ីដោយសារខឹងមិនទៅដេកជាមួយទៅតុលាការ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា មន្ត្រីយោធាឈ្មោះ កែវ វី អាយុ៣៧ឆ្នាំនៅកងវិស្វកម្មក្រសួងការពារជាតិ។ បច្ចុប្បន្នរស់នៅ ខណ្ឌទួលគោករាជធានីភ្នំពេញបានយកកាំភ្លើងខ្លីបាញ់នៅមុខហាងផឹកស៊ីមួយកន្លែងឈ្មោះស្នាដៃម៉ែក្មែក៥នៅក្រុងសៀមរាបដោយខឹងស្រីស្នេហ៍របស់ខ្លួនដែលធ្វើការនៅក្នុងហាងនោះមិនព្រមទៅដេកជាមួយ។
ក្រោយពីបាញ់រួចកម្លាំងនគរបាលបានចុះស្រាវជ្រាវឈានទៅដល់ចាប់ខ្លួន។ជាមួយនោះដកហូតអាវុធខ្លីមួយដើម។បន្ទាប់ពីចាប់ខ្លួនកម្លាំងនគរបាលខេត្តសៀមរាបបានរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់តាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *