ព័ត៌មានសន្តិសុខសង្គម

រន្ទះបានបាញ់ចំបុរសម្នាក់ស្លាប់ ពេលទៅខ្វាត្រីឆ្លូញនៅវាលត្រពាំងកក់

បន្ទាយមានជ័យ៖គ្រោះធម្មជាតិដោយមានរន្ទះបានបាញ់ចំបុរសម្នាក់ពេលជិៈម៉ូតូទៅខ្វារត្រីឆ្លូញនៅវាលត្រពាំងកក់ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណកាលពីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២១។
អ្នកភូមិបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ចក់ ចាន់ធី ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។មុនពេលកើតហេតុពលរដ្ឋម្នាក់ធ្វើស្រែនៅជិតនោះបានឭសំឡេងរន្ទះបាញ់ ដោយមានការភ័យ គាត់បានបើកត្រាក់ទ័រត្រឡប់ពីភ្ជួរស្រែមកផ្ទះវិញ។
លុះពេលបើកមកតាមផ្លូវក៏ឃើញជនរងគ្រោះ ដេកស្លាប់លើខ្នងទំនប់នៅក្បែរម៉ូតូដោយមានដងកង្វារសម្រាប់ខ្វារត្រីឆ្លូញធ្វើអំពីប្ញស្សីប្រវែង២ម៉ែត្រ គងលើដើមទ្រូង ។ពេលសមត្ថកិច្ចចុះទៅដល់ពិនិត្យឃើញថាជនរងគ្រោះគឺស្លាប់ដោយសាររន្ទះបាញ់ ខណៈដែលរៀបឡើងជិៈម៉ូតូត្រឡប់មកផ្ទះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *