ព័ត៌មានសន្តិសុខសង្គម

ជនជាតិព្នងម្នាក់បង្ខំអោយប្តីខ្មែរសែនចិន,ប្ដីមិនព្រមកើតជាជម្លោះបង្កមានរបួសស្នាម

មណ្ឌលគិរី៖ស្ត្រីជាជនជាតិដើមភាគតិចព្នងម្នាក់និងប្តីជាជនជាតិខ្មែរមានជម្លោះក្នុងគ្រួសារកើតឡើងពីខាងប្រពន្ធបង្ខំប្តីឱ្យសែនចិនតែប្តីមិនព្រមឈានដល់បង្កហឹង្សាបណ្តាលឱ្យ ប្រពន្ធរងរបួស នៅភូមិពូរ៉ា ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី កាលពី យប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖បុរសជាប្តីឈ្មោះ ញ៉ាប ញ៉ានភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូរ៉ា ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ប្រពន្ធជាជនរងគ្រោះ ឈ្មោះយានស្រន អាយុ ៣៦ឆ្នាំ ជនជាតិព្នង បច្ចុប្បន្ននៅជាមួយប្តី។
សមត្ថកិច្ចបានបន្តថា៖ដំបូង មកពីប្រពន្ធបង្ខំឱ្យប្តីទៅសែនព្រេននៅថ្ងៃចូលឆ្នាំប្រពីណីជនជាតិចិនតែប្ដីមិនព្រមធ្វើតាម។ការបង្ខំរបស់ប្រពន្ធដូចជាញយៗពេកម្ដងជាពីរដងដដែលៗស្រប ពេលប្តីមានជាតិស្រវឹងផងនោះក៏វ៉ៃប្រពន្ធបែកមុខមាត់រងរបួស។ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍ រដ្ឋបាលដើម្បីអនុវត្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *