ព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុនៅថ្ងៃទី៩ ខែធ្នូបានបញ្ជូនស្ត្រីជនជាតិថៃម្នាក់ទៅតុលាការពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀនក្រុងព្រះសីហនុកាលពីថ្ងៃទី៧ ខែធ្នូបានទទួលស្ត្រីសង្ស័យម្នាក់ពីសន្តិសុខ ឆាយណាថោន ពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
ស្ត្រីរូបនោះឈ្មោះ Buntharik MumthuleePrem ជនជាតិថៃជាអ្នកបម្រើការខារ៉ាអូខេ ក្នុង សង្កាត់លេខ៤ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅប្រទេសថៃ។វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន២កញ្ចប់ និងទូរសព្ទ ១គ្រឿង ។
បច្ចុប្បន្នស្ត្រីសង្ស័យត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់៕