ព័ត៌មានសន្តិសុខសង្គម

ប៉ងចូលលួចទ្រព្យសម្បត្តិ ម្ចាស់ផ្ទះដឹងទាន់ចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យម្នាក់បានឡើងលើផ្ទះជួលជាន់ទី១ប៉ងលួចយកទ្រព្យសម្បត្តិតែត្រូវម្ចាស់ផ្ទះដឹងទាន់ក៏ភ្ញាក់ផ្អើលនាំគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ច។
ករណីនេះបានកើតឡើងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី ម៉ោងជាង២រំលងអធ្រាត្រចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២២។
ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុម្ចាស់បន្ទប់ជួលកំពុងដេកស្រាប់តែឮសំឡេងមនុស្សដើរកាត់មុខបន្ទប់នៅជាន់ទី១។ពេលនោះម្ចាស់បន្ទប់ក៏បានងើបទៅបើកទ្វារតែត្រូវជនសង្ស័យខ្ទាស់ទ្វារពីខាងក្រៅជាប់។ ភ្លាមនោះម្ចាស់បន្ទប់ក៏បានទូរសព្ទប្រាប់ម្ចាស់ផ្ទះនៅខាងក្រោមទើបចេញមកនាំគ្នាចាប់បុរសនោះបានហើយយកឱ្យសមត្ថកិច្ច។
ក្រោយមកជនសង្ស័យត្រូវបាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *