បន្ទាយមានជ័យ៖អគ្គនាយកដ្ឋានសុខភាពសត្វបានដុតកម្ទេចចោលសត្វជ្រូកចំនួន៣០ក្បាល ដែលឈ្មួញលួចដឹកឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយអះអាងថាជ្រូកទាំងនេះមានជំងឺប៉េស្តអាហ្រ្វិក។
លោកតាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានឱ្យដឹងថាៈ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ក្រុមមន្ត្រីជំនាញបានដុតកម្ទេចចោលជ្រូកចំនួន៣០ក្បាល បន្ទាប់ពីចាប់បានពីឈ្មួញលួចនាំចូល ឆ្លងដែនដោយខុសច្បាប់ និងរកឃើញថាមានជំងឺប៉េស្តអាហ្វ្រិក។
ការដុតកម្ទេចចោលនេះ ធ្វើឡើងនៅក្នុង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងស្រូវសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានចូលរួមពីលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ,លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏បានណែនាំដល់មន្ត្រីជំនាញត្រូវទប់ស្កាត់ការ នាំចូលសត្វជ្រូកប៉េស្តអាហ្វ្រិកពីប្រទេសថៃ ចូលមកកម្ពុជា៕