ភ្នំពេញ៖របាយការណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី ៦ខែមីនាឆ្នាំ២០២១នេះបានបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៦៤ថ្ងៃស្លាប់ចំនួន ៣១៤នាក់ និងរបួស៨៥២នាក់។ ក្នុងនោះរបួសធ្ងន់៥២៤នាក់គិតពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។
របាយការណ៍ដដែលបានបន្តថា៖ សម្រាប់គ្រោះថ្នាក់ចរា ចរណ៍កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ១៣លើក ស្លាប់ ៦នាក់ និងរបួស ១៣នាក់។ក្នុងនោះរបួសធ្ងន់ ១០នាក់ និងស្រាល ៣នាក់។ ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៦៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានសរុបចំនួន ៥៥.៤០៩គ្រឿង។ ក្នុងនោះម៉ូតូចំនួន ៤០.៧០៧គ្រឿង និងរថយន្តចំនួន ១៤.៧០២គ្រឿង រថយន្តតូច ១១.៩៤២គ្រឿង និងធំ ២.៧៦០គ្រឿង៕