បន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជេីញជាអធិបតីភាពភាព សំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ចំនួនជាង២៥០០នាក់។
ពិធីនេះក៏មានអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ ព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម-លោកជំទាវ ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក-លោកស្រី ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ប្រារព្ធធ្វេីឡេីងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕