ព្រះវិហារ៖”ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ចំពោះជនណាដែលមិនអនុវត្តត្រឹមត្រូវតាមនឹងត្រូវទទួលទោសតាមច្បាប់មានចែង”។អភិបាលខេត្តព្រះវិហារបានថ្លែងក្នុងឱកាសរៀបចំពិធីអបអរសាទរខួបលើកទី១១០ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២១ក្រោមប្រធានបទ“ស្រ្តីនិងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ-១៩”កាលពីព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០២១។
លោកប្រាក់សុវណ្ណអភិបាលខេត្តបានថ្លែងថា៖ឆ្នាំនេះជាខួបលើកទី១១០ទិវាអន្តរជាតិ៨មីនាក្រោមប្រធានបទស្រ្តីនិងការអភិវឌ្ឍក្នុងបរិការកូវីដ១៩។ក្នុងគោលបំណងរំលេចពីការចូលរួមដ៏ចម្បងរបស់ស្រ្តីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិតគ្រប់វិស័យនិងគ្រប់កាលទេសស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នៃរាចរដ្ឋាភិបាលដែលបានចាត់ទុកស្រ្តីជាឆ្នឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។
អភិបាលខេត្តបានអំពាវនាវដល់មន្រ្តីរាជកាក៏ដូចប្រជាពលរដ្ឋទាំងអស់សូមអនុវត្តឱ្យបានខ្ចាប់ខ្ជួននូវវិធានការសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ក្នុងការទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩៕