កំពត៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីជួបហេតុការណ៍ជិះម៉ូតូឌុបគ្នាបុកជាមួយរថយន្តមកពីមុខពេញទំហឹង។ ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣៣ស្ថិតក្នុងភូមិត្រពាំងនៀលឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចកាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចបានឱ្យដឹងថា៖បុរសដែលស្លាប់ឈ្មោះសាត សឿន អាយុ ៤៧ឆ្នាំ។ចំណែកអ្នករួមដំណើរដែលរងរបួសធ្ងន់ឈ្មោះឡុកតាក់ភេទប្រុសអាយុ៣៨ឆ្នាំ។អ្នកទាំងពីរមិនបានពាក់មួយសុវត្ថិភាពទេ។រីឯអ្នកបើកបររថយន្តឈ្មោះហៀនសុខជាភេទប្រុសអាយុ៣០ឆ្នាំមានទីលំភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបន្តថា៖ម៉ូតូម៉ាកយ៉ាម៉ាហាសឺរ៉ុសពាក់លេខកំពត1D7164បំពានផ្លូវចូលបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ កំពត3A-1202មកពីមុខពេញទំហឹង។ភ្លាមៗអ្នកបើកបររថយន្តបានរត់គេចបាត់ បន្សល់ទុកបុរសជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់៕