ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការបង្កបបង្កើនផល និងដោះស្រាយបញ្ហាកង្វះទឹកចូលបញ្ចូលស្រែប្រាំងរបស់ប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ!

 

(កំពង់ចាម) ÷អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។

ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។

បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *