ព័ត៌មានជាតិ

រថយន្តបែនដឹកដីមានផ្ទុកឈើ១ម៉ែត្រនៅស្រុកជាំសាន្ត

ព្រះវិហារ៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តបានចាប់រថយន្តបែនដឹកដី ១គ្រឿងដែលផ្ទុកឈើលេខ២ជាង១ម៉ែត្រគូបស្ថិតនៅក្នុងភូមិសែនរុងរឿង៣ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីថ្ងៃទី២១កុម្ភៈឆ្នាំ២០២១។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានឱ្យដឹងថា៖ ឈ្មួញខិលខូចតែងបានលបលួចប្រើប្រាស់មធ្យោបាយតាមគ្រប់រូបភាព និងតាមអ្វីដែលអាចធ្វើទៅបាន ។ក្រោយពីដឹងថា មានរថយន្តបែនដឹកដី១គ្រឿង បានដឹកឈើ លោក នួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាឱ្យវចាប់រថយន្តនោះ នាំយកមកអនុវត្តតាមច្បាប់។
មន្ត្រីដដែលបានឱ្យដឹងទៀតថា៖ រថយន្តដែលចាប់បានពាក់ផ្លាកលេខ ភ្នំពេញ 3B-9299 ផ្ទុកឈើចំនួន ៥១សន្លឹក ស្មើនឹង ១ម៉ែត្រគូប ជាប្រភេទឈើអារលេខ២ គឺឈើត្រាច។ក្រោយមក រថយន្តដឹកឈើត្រូវនាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅតុលាការ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *