ព័ត៌មានសន្តិសុខសង្គម

ជូនបីនាក់ម៉ែវាចិននាក់បណ្ដាលឲ្យរបស់ហៅភ្នែកនៅស្រុកសំបូរ

ជន៣នាក់ព្រួតគ្នាវាយចិនម្នាក់បណ្តាលឱ្យរបួសហើមភ្នែកនៅស្រុកសំបូរ
ក្រចេះ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យជាកម្មករខ្មែរ៣នាក់ក្នុងចំណោម៤ដែលបានព្រួតគ្នាវាយលើកម្មករចិនម្នាក់បណ្តាលរបួសហើមភ្នែកម្ខាងនិងបែកក្បាលនៅម្តុំភ្នំហារកន្លែងក្រុមហ៊ុនថ្មម៉ាបក្នុងភូមិអូរពោរឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ ណយ ស៊ីថាចអធិការរងនគរបាល ស្រុកសំបូរទទួលផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា៖ករណីវាយតប់គ្នា បានកើតឡើងរវាងកម្មករខ្មែរចំនួន៣នាក់ឈ្មោះ ពត នឿន ភេទប្រុស អាយុ៣១ឆ្នាំ ។ឈ្មោះ ហុននឿនភេទប្រុស អាយុ២៥ឆ្នាំ ឈ្មោះ សេត សាម៉ីហៅយួនភេទប្រុសអាយុ៣២ឆ្នាំ។
លោកអធិការរងបានបន្តថា៖ក្រុមនេះបានព្រួតគ្នាវាយទៅលើកម្មករចិនម្នាក់ ឈ្មោះ ផាន់ លីង ភេទប្រុស អាយុ៣៩ឆ្នាំនៅកន្លែងក្រុមហ៊ុនថ្មម៉ាបបណ្តាលឱ្យរងរបួស ត្រូវចំកញ្ចប់មាត់ ,ត្រូវចំភ្នែកខាងឆ្វេង និងលើចិញ្ចើម។ ក្រោយពីសាកសួរ ឈ្មោះ តារ៉ា តួភេទប្រុស អាយុ២៩ ឆ្នាំដែលរត់គេចខ្លួន ,ឈ្មោះ ហុននឿន,ឈ្មោះ ពតនឿន អ្នកទាំងបីពិតជាបានធ្វើសកម្មភាពវាយតប់ទៅលើកម្មករចិននោះមែន។ រីឯ ឈ្មោះសេត សាម៉ី ពុំមានការពាក់ព័ន្ធក្នុងករណីនេះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *