(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាត ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង ១៧:៣០នាទី លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងផ្ទះ ៥១Eo,៥៣Eo ផ្លូវលេខ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់។ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថាទៅទីតាំងខាងលើបានបើកអាជីវកម្មអ៉ីធើណេតនិងមានការជួបជុំគ្នាអ៊ូអរ ពេលនោះក្រុមការងារក៏បានអប់រំណែនាំពួកគាត់ឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនអនុញ្ញាតឲ្យបន្តកាជួបជុំនៅទីតាំងខាងលើនោះទេ។
ជាលទ្ធផល : ដកហូតសំភារៈ សង្ស័យបំរើអោយអាជីវកម្ម អនឡាញខុសច្បាប់ មួយចំនួន យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។ ក្រុមការងារសម្រេចបិទទីតាំងខាងលើនេះ ដោយមិនអនុញ្ញា ឲ្យប្រកបអាជីវកម្ម អ៉ីនធើណេតទៀតឡើយ។
ក្នុងករណីអាជ្ញាធរខណ្ឌដូនពេញចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលួចប្រព្រឹត្តនោះ អាជ្ញាធរខណ្ឌនិងអនុវត្តវិធានការរដ្ឋបាលដោយធ្វើការឃាត់ខ្លួមនុស្សកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕