ព័ត៌មានសន្តិសុខសង្គម

រន្ទះបានបាញ់ចំក្មេងស្រីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់នៅស្រុកស្នួល

ក្រចេះ៖ក្មេងស្រីវ័យ១០ឆ្នាំម្នាក់កំពុងអង្គុយលេងខណៈដែលមេឃកំពុងមានភ្លៀងខ្លាំងស្រាប់តែរន្ទះបាញ់ចំដំបូលផ្ទះបណ្តាលឱ្យរងរបួសរលាកជាំពេញរាងកាយ។
មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា គ្រោះធម្មជាតិបង្កពីរន្ទះបាញ់មួយនេះបានកើតឡើង ស្របពេលមេឃកំពុងធ្លាក់ភ្លៀង។ពេលនោះរន្ទះក៏បានបាញ់ត្រូវចំពីលើដំបូលផ្ទះឈ្មោះ យាន ច្រៀន អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ អឿង ងឹត អាយុ៤០ឆ្នាំ នៅម្តុំជើងឃ្លេលើ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះនៅព្រឹកថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២។
រន្ទះបាញ់បណ្ដាលឱ្យធ្លុះដំបូលផ្ទះ ហើយត្រូវចំក្មេងស្រីម្នាក់ឈ្មោះ ច្រៀន វ៉ារីអាយុ១០ឆ្នាំ កំពុងតែអង្គុយលេងនៅមាត់ទ្វារផ្ទះរងរបួសធ្ងន់។កម្លាំងជំនាញបានចុះពិនិត្យលើដងខ្លួនក្មេង រងគ្រោះ មានស្លាកស្នាមត្រង់ដៃ,ទ្រូង,និងភ្លៅមានស្នាមរលាត់ស្បែកជាំខ្មៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *