ព័ត៌មានសន្តិសុខសង្គម

ជនល្មើសកាប់កន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន

 

(ពោធិ៍សាត់) សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញដីការឱ្យឃុំខ្លួនមនុស្ស១នាក់ ពាក់ព័ន្ធការកាប់ទន្រ្ទានដីព្រៃ ត្រង់ចំណុចជើងភ្នំខ្មោច ចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

តុលាការបានចាត់ការតាមច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឱ្យស្ថិតនៅក្រោមការពិនិត្យបទ៖ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ បទល្មើសព្រទណ្ឌដែលមានចែង និងឱ្យផ្ទន្ទាទោស តាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *