ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចេញមកច្រានចោលគណនី Facebook មួយដែលបង្កើតដោយជនអនាមឹកហើយប្រើប្រាស់ឈ្មោះរបស់លោកក្នុងចេតនាទុច្ចរិត

(ភ្នំពេញ) លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២៤ នេះបានចេញមកច្រើនចោលគណនី Facebook ក្លែងក្លាយមួយ ដែលបង្កើតឡើងដោយជនអនាមិក និងសូមធ្វើការបដិសេធ និងមិនជាប់ពាក់ព័ន្ធ ចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile រូបថត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ យកទៅផុសរឺខំមិននូវខ្លឹមសារមួយចំនួនធ្វើឲ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងទុច្ចរិតអាក្រក់ណាមួយបង្កប៉ះពាល់កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យជនដែលបង្កើតហ្វេសប៊ុកក្លែងក្លាយដែលយករូបថត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ ។ជាងនេះថែមទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *