ព័ត៌មានសន្តិសុខសង្គម

បញ្ជូនចិនតៃវ៉ាន់០៥នាក់ និងវត្ថុតាងគ្រឿងញៀនជាងជាង២គីឡូក្រាម ទៅតុលាការ

ស្វាយរៀង៖កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធគ្រាប់រំសេវដោយខុសច្បាប់ និងចាប់បានឧក្រិដ្ឋជនចិនតៃវ៉ាន់ ចំនួន៥នាក់ហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ ការឃាត់ខ្លួនជនសង្ស័យនៅម្តុំអាគារជួលមួយក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥-៦ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ជាមួយនគរបាលក្រុងបាវិត បានសហការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់។ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀន ច្រើនប្រភេទសរុបចំនួន ជាង២គីឡូក្រាម និងអាវុធគ្រាបរំសេវ។
ក្នុងនោះមានអាវុធវែង១ដើមគ្រាប់៩៥គ្រាប់បង់២-អាវុធខ្លី២ដើមគ្រាប់៨៣៣គ្រាប់បង់៥-បំពង់ពង់ផ្ទប់សំឡេង២ដើម-ទូរសព្ទ៣១គ្រឿង-ឡេបថប១គ្រឿង-លិខិតឆ្លងដែន១៩ក្បាល-ប្រាក់ដុល្លារ ២.០០០ដុល្លារ-រថយន្ត២គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។
ក្រោយពីឃាត់ខ្លួននិងសាកសួររួចជនសង្ស័យរួមជាមួយវត្ថុតាង កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង បញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *