ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យចំនួន ៥ នាក់ ពាក់ព័ន្ធករណីឆក់និងប្លន់ទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនាបានបញ្ជូនជនសង្ស័យចំនួន៥នាក់ប្រព្រឹត្តឆក់និងប្លន់យកទ្រព្យសម្បត្តិពលរដ្ឋទៅតុលាការភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់-ឈ្មោះអ៊ិន ចំរើនអាយុ១៧ឆ្នាំ-ឈ្មោះ ម៉នម៉េងឡុងហៅរ៉ុងអាយុ១៧ឆ្នាំ-ឈ្មោះង៉ែត តុលាអាយុ១៨ឆ្នាំ-ឈ្មោះហៃ សុខហេង អាយុ១៧ឆ្នាំឈ្មោះកែវ ហេងលាប អាយុ១៧ឆ្នាំ៣នាក់នេះជាសិស្សពួកគេរសើនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់បានកាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី១ហើយនាំទៅសាកសួរនៅផ្នែកជំនាញនគរបាលខណ្ឌ។នៅព្រឹកថ្ងៃទី២៨ខែនុថុនា នេះបានបញ្ជូនខ្លួនទៅតុលាការភ្នំពេញដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *