ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីអាជ្ញាធរអប្សរា០២នាក់ ករណីព្រួតគ្នាប្រើហិង្សាលើយុវជនលក់អណ្ដើកមុខអង្គរវត្ត!

 

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួន មន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន០២នាក់ ដែលព្រួតគ្នាប្រើហិង្សាលើយុវជនលក់អណ្តើកមុខអង្គរវត្ត ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ។

បុរសម្នាក់នោះបានវាយទៅលើយុវជនម្នាក់ យ៉ាងឃោរឃៅនៅចំពោះមុខភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលកំពុងទស្សនាប្រាសាទអង្គរវត្តដោយមិនដឹងមូលហេតុ។

មហាជនបានសម្ដែងការមិនពេញចិត្តហើយថ្កោលទោសចំពោះទង្វើដោយយុងឃ្នង ទៅលើយុវជនម្នាក់នេះយ៉ាងខ្លាំង។ជាពិសេសការប្រព្រឹត្តឡើង នៅទីតាំងដែលបង្ហាញនៅវប្បធម៌ និងអរិយធម៌ដ៏រុង រឿង របស់ប្រទេសដ៏មានគុណធម៌មួយនេះ។

ប៉ុន្តែផ្ទុយទៅវិញបុគ្គលម្នាក់នេះ បានបង្ហាញភាពព្រៃផ្សៃ ដោយមិនញញឹមនិងច្បាប់ទាល់តែសោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *