ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ចាម៖កម្លាំនគរបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៤ ខែវិច្ឆិកាបានបង្រ្កាបករណីគ្រឿងញៀនចាប់ជនសង្ស័យប្រុសស្រី៣នាក់និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។


មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ក្រោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅស្រុកកងមាសដោយចាប់ជនសង្ស័យប្រុសស្រី៣នាក់។
ក្នុងនោះឈ្មោះស្រ៊ីម សុភ័ក្រអាយុ ៤៣ឆ្នាំជាកម្មករនៅភូមិព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ឈ្មោះឌៀ រដ្ឋបញ្ញា អាយុ២៨ឆ្នាំនិងឈ្មោះហ៊ីម រ៉ហ្វីលី ភេទស្រីអាយុ២៩ឆ្នាំ២នាក់នេះជាកម្មករនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។វត្ថុតាងដកហូតម្សៅក្រាមសសង្ស័យជាគ្រឿងញៀនចំនួន២០កញ្ចប់និងទូរសព្ទចំនួន៣គ្រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *