ព័ត៌មានសន្តិសុខសង្គម

ចិនម្នាក់ស្រវឹង បើករថយន្តបុករះរថយន្តម៉ូតូច្រើនគ្រឿង និងរបងផ្ទះខូចខ្ទេចខ្ទី!

ភ្នំពេញ៖បុរសចិនម្នាក់ស្រវឹងបើករថយន្តម៉ាក Nissan បានបុករះរថយន្ត,ម៉ូតូច្រើនគ្រឿង,របងផ្ទះនិងសម្ភារលក់ដូរបណ្តាលឱ្យបាក់បែកខ្ទេចខ្ទីហើយបើករត់ត្រូវសមត្ថកិច្ចដេញចាប់បាន។


ហេតុការណ៍បង្កពីអ្នកបើកបរស្រវឹងនោះបានកើតឡើងនៅតាមផ្លូវបុរីភ្នំពេញថ្មី ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្ត Nissan ផ្លាកភ្នំពេញ2AC-8626 ពីលិចទៅកើតក្នុងល្បឿនលឿន។


មកដល់កន្លែងខាងលើក៏បានបុករះកន្លែងលក់ដូរ,ម៉ូតូ,រថយន្ត,សម្ភារនិងរបងផ្ទះគេ៣ទៀតនៅជាប់គ្នាបណ្ដាលឱ្យរងការខូចខាតខ្ទេចខ្ទីតែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ចំណែករថយន្តបង្កបានខ្ទេចមួយកំណាត់មុខនោះមិនបានឈប់ដោយព្យាយាមបើករត់ត្រូវសមត្ថកិច្ចដេញចាប់បានហើយនាំខ្លួនតៃកុងក្នុងស្ថានភាពស្រវឹងទៅនគបាលចរាចរណ៍ផ្លូវរាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *