ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់យកដែកត្បែងវាយឪពុកបង្កើត ឲ្យរបួសធ្ងន់ទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលស្រុកមោងឫស្សីបានចាប់បុរសម្នាក់បានយកដែកត្បែងវាយទៅលើឪពុកបង្កើតចំក្បាលខាងឆ្វេងឱ្យរងរបួសធ្ងន់ហើយបានបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ នៅ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានបុរសម្នាក់ប្រដាប់ដោយដែកត្បែងវាយទៅលើជនរងគ្រោះជាឪពុកបង្កើតជរាពិការឈ្មោះម៉ុក ម៉ាញ់ អាយុ៧១ឆ្នាំ រស់នៅកន្លែងកើតហេតុចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់។ចំណែកជនសង្ស័យជាកូនឈ្មោះ ម៉ាញ់ មាន អាយុ៣៣ឆ្នាំ ត្រូវចាប់ខ្លួននៅឃុំជ្រៃ ស្រុកមោងឫស្សីថ្ងៃទី១៧ ខែសីហា។
ពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយថា ខ្លួនបានប្រើដែកត្បែងវាយទៅលើ ឪពុកបង្កើតពិតមែនមូលហេតុផឹកស្រាស្រវឹង។ករណីនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តដើម្បីអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *