ព័ត៌មានសន្តិសុខសង្គម

ម៉ូតូប៉ះនិង ផាស្អេប ដួលខ្ទាតមនុស្សចូលរថយន្តធំកិនស្លាប់ ត្រូវពលរដ្ឋចាប់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូប៉ះជាមួយផាស្អេបដួល ហើយខ្ទាតមនុស្សចូលក្រោមរថយន្តធំ ក៏កិនស្លាប់រួចបើករត់ ត្រូវពលរដ្ឋដេញតាមចាប់យកឱ្យសមត្ថកិច្ច។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ផា លីហៀ ហៅឌូក អាយុ៣៤ឆ្នាំអ្នកលក់គោដុត ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ស្រុកកំណើត ខេត្តព្រៃវែង។ មុនកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1G-8796 តាមបណ្ដោយផ្លូវ៣៧១ ទៅជួយបងលក់គោដុតនៅម្ដុំវត្តពោធិ៍ញាណ។

លុះមកដល់កន្លែងខាងលើបានបើកឡើងវ៉ារថយន្ត ក៏ប៉ះជាមួយផាស្អេបមកពីមុខដួលខ្ទាតមនុស្សចូលក្រោមរថយន្តធំផ្លាកលេខភ្នំពេញ 3A-1877 មកពីក្រោយកិនស្លាប់តែម្តង។ក្រោយកើតហេតុរថយន្តបានបន្តដំណើរទៅមុខ ត្រូវពលរដ្ឋដេញតាមឃាត់រថយន្តនិងអ្នកបើបរយកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *