ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកកម្មកររោងចក្រ បើកធ្លាក់ប្រឡាយក្រឡាប់ របួសជាង ៣០ នាក់

កំពង់ស្ពឺ៖ រថយន្តដឹកកម្មករកម្មការិនីរោងចក្របានបើកធ្លាក់ទៅក្នុងប្រឡាយបណ្តាលឱ្យក្រឡាប់រងបួសជាង៣០នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីម៉ោងជាង៦ព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ ។
មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយផ្លាកលេខ ភ្នំពេញ 3D-1938 បើកបរដោយឈ្មោះ ឯក សាម៉ន អាយុ៣៤ឆ្នាំរស់នៅភូមិអូរតាវាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។រថយន្តនេះបើកពីលិចទៅកើតស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយធ្វើឱ្យកម្មករកម្មការិនីក្នុងរថយន្តរងរបួស៣១នាក់។
ក្រោយកើតហេតុអ្នកបើកបរនិងព្រួបានរត់គេចខ្លួនបាត់។ក្នុងហេតុការណ៍នោះ ក៏មានស្រ្តីមានផ្ទៃពោះម្នាក់ផងដែរ។សមត្ថកិច្ចបានហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *