សៀមរាប៖ផ្នែកនគរបាលជំនាញកំពុងតាមចាប់អ្នកបើករថយន្តបុកក្មេងប្រុសម្នាក់បណ្ដើរកង់ឆ្លងផ្លូវបណ្តាលឱ្យស្លាប់។ហេតុការណ៍បានកើតឡើងនៅមុខផ្សារលើធំថ្មីលើផ្លូវជាតិលេខ៦ ក្នុងភូមិ ចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាបថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះ ថនចន្ថាអាយុ១៣ ឆ្នាំទីលំនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ក្រោយបង្កឱ្យមនុស្សស្លាប់រថយន្តបានបើករត់គេចបាត់។សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលបង្កត្រូវបានស្គាល់អត្តសញ្ញាណខ្លះហើយ។ជំនាញកំពុងតាមចាប់អ្នកបើករថយន្តយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕