ព័ត៌មានសន្តិសុខសង្គម

សង្ឃមួយអង្គគិតខ្លី ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល

ស្វាយរៀង៖សង្ឃមួយអង្គគិតខ្លីទៅចងកសម្លាប់ខ្លួននៅលើថ្នឹមផ្ទះម្តាយបង្កើតបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងយប់។
ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងភូមិព្រៃប្រើស ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។អ្នកភូមិបានឱ្យដឹងថា សង្ឃធ្វើអត្តឃាតព្រះនាម ព្រុំ ពាង ព្រះជន្ម៦៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃប្រើស ឃុំត្នោត ស្រុកកំពង់រោទ៍ គង់នៅវត្តពោធិ៍ម្អម។
ក្រុមគ្រួសារបានអះអាងថា សង្ឃអង្គនេះមានអាពាធយូរឆ្នាំមកហើយដោយខំព្យាបាលនិងឆាន់ថ្នាំដែរតែមិនធូរស្រាលសោះចេះតែពិបាកក្នុងខ្លួនទើបលោកគិតខ្លីបែបនេះ។ក្រោយមកសមត្ថកិច្ចស្រុក,គរបាលប៉ុស្តិ៍និងគ្រូពេទ្យបានចុះពិនិត្យហើយបានបញ្ជាក់ថា សង្ឃធ្វើអត្តឃាត បានយកខ្សែគោមកចងកនៅលើថ្នឹមផ្ទះបណ្តាលឱ្យអនិច្ចធម្មប្រាកដមែន។ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *