ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ ប្រើដាវកាប់បុរស២នាក់ ឲ្យរបួសធ្ងន់ទៅតុលាការ!

មណ្ឌលគិរី៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ករណីប្រើដាវកាប់បុរស២នាក់ឱ្យរងរបួសធ្ងន់និងបញ្ជូនទៅតុលាការនៅថ្ងៃនេះដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចក្រុងសែនមនោរម្យបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១ ខែវិច្ឆកា។បន្ទាប់ពីមានករណីកាប់ប្រហាររួចមកកម្លាំងនគរបាលជំនាញបានចុះអន្តរាគមន៍ភ្លាមៗដោយចាប់ជនសង្ស័យបាន២នាក់ឈ្មោះ កែវ រ៉ាម៉េត អាយុ២២ឆ្នាំនិងឈ្មោះ វណ្ណា រិទ្ធី អាយុ២១ឆ្នាំពួកគេនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ចំណែកជនរងគ្រោះ២នាក់ឈ្មោះ ច្លក ចោម អាយុ៣៧ឆ្នាំនៅភូមិខ្ទុម ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ធំ ។សព្វថ្ងៃស្នាក់នៅធ្វើចម្ការក្នុង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានរងរបួសក្បាល។ជនរងគ្រោះទី២ឈ្មោះ សាន ម៉េងសាង អាយុ២៦ឆ្នាំធ្វើចម្ការនៅភូមិឃុំជាមួយគ្នា។ក្នុងនោះដកហូត-ម៉ូតូម៉ាកHonda Dreamមួយគ្រឿង-ដាវ១ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *