ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់តៃកុងរថយន្ត បើកកៀរម៉ូតូដួលនិងកិនក្មេងប្រុសម្នាក់ស្លាប់!

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងតាមចាប់តៃកុងរថយន្តបើកស្របគ្នាកៀរម៉ូតូឱ្យដួលហើយរថយន្តមួយគ្រឿងទៀតមកកិនបណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមរួចបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ២៥៨D ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២ ខែវិច្ឆិកា។ នគរបាលចរាចរណ៍ស្រុកអូរជ្រៅបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះនួយដឿន អាយុ១៩ឆ្នាំនៅភូមិឃុំខាងលើ។ជិះម៉ូតូម៉ាកហុងឌ្រីមផ្លាកលេខបន្ទាយមានជ័យ 1S-2312 ត្រូវរថយន្តកៀរឱ្យដួលហើយមានរថយន្តមួយគ្រឿងទៀតមកកិនអូសចម្ងាយជិត៦០ម៉ែត្របណ្តាលឱ្យផ្ទុះក្បាលស្លាប់តែម្តងរួចបើកគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាសវែងនិងយកម៉ូតូទៅរក្សាទុករួចបន្តការស្រាវជ្រាវរកអ្នកបើកបរនិងរថយន្តបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *