ព័ត៌មានសន្តិសុខសង្គម

ក្រុមកម្លាំងជំនាញចាប់រថយន្តដឹកឈើ ខុសច្បាប់១គ្រឿងនៅក្រុងសៀមរាប

សៀមរាប៖ក្រុមកម្លាំងជំនាញចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនៅក្នុងភូមិខ្នាថ្មីសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបកាលពីយប់ថ្ងៃទី៤ខែមេសាឆ្នាំ២០២១។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងថា៖រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងត្រូវបានក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើរបស់លោកចាប់បញ្ជូនអនុវត្តតាមផ្លូវច្បាប់។ នាយខណ្ឌបានបន្តថា៖រថយន្តដឹកឈើល្មើសច្បាប់នេះម៉ាកអីស៊ុយហ្សុយ ឌុយមិចព៌ណត្រេអី គ្មានផ្លាកលេខ បានដឹកឈើអារប្រភេទលេខ១ផ្ចឹកចំនួន២០ដុំស្មើ០,៨០ម៉ែត្រ៣៣។
ឈើនិងរថយន្ត ត្រូវបាននាំយកទៅករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងភូមិព្រះដាក់ឃុំព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប។តែលោកនាយខណ្ឌមិនបានបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្តដឹកឈើនេះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *