ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះឃាត់ខ្លួនក្រុមផឹកស៊ីច្រៀងលេងសប្បាយ៣នាក់ ដែលបំពានបំរាម

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានចុះឃាត់ខ្លួនមនុស្ស៣នាក់ពីបទល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដែលជួបជុំស៊ីផឹកនិងច្រៀងខារ៉ាអូខេនៅ មុខបន្ទប់ជួលក្នុងផ្សារបឹងបៃតងផ្លូវបេតុងភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាងខណ្ឌសែនសុខកាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនដែលត្រូវឃាត់ខ្លួន៣នាក់ឈ្មោះអូន រតនា អាយុ៣៧ឆ្នាំ,ឈ្មោះហូ រុនមុនី អាយុ៣០ឆ្នាំ,ឈ្មោះហេងសូវីអាយុ៧២ឆ្នាំអ្នកទាំងបីស្នាក់នៅបន្ទប់ជួលផ្លូវបេតុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *