ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនឹងចាត់វិធានការស្ដីពីច្បាប់ព្រៃឈើ ដោយមិនអោយជនល្មើសរួចខ្លួនឡើយ

ព្រះវិហារ៖ក្រុមឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិ និងព្រៃឈើ នៅតែបន្តធ្វើសកម្មភាពយ៉ាងរង្គាល ចូលកាប់រុករាន ទន្ទ្រានដីព្រៃរដ្ឋ និងដែនព្រៃសហគមន៍ ដោយប្រើប្រាស់រណាយន្ត និងគ្រឿងចក្រទំនើបៗ កាប់ផ្តួល និងឈូសឆាយព្រៃឈើ ដើម្បីវាទយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
កម្លាំងសមត្ថកិច្ចចម្រុះ,មន្ត្រីមូលដ្ឋាន និងគណៈកម្មាការសហគមន៍ព្រៃម្លោងនាពេលថ្មី”នេះ បានចុះទៅដល់ទីតាំងដែលរងការឈូសឆាយនោះស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ បានឱ្យដឹងថា៖ ក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ចមូលដ្ឋាន បានស្រាវជ្រាវ និងកំណត់រកឃើញមុខសញ្ញាជនសង្ស័យប្រព្រឹត្តអំពើល្មើសច្បាប់នោះមួយក្រុម ដែលមាន ឈ្មោះ ចិន ជឿន ជាមេខ្លោង មានទីលំនៅ ភូមិស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា នៅក្នុងសកម្មភាពឃ្លាំមើលនោះ សហគមន៍កំណត់បានអត្តសញ្ញាណជនល្មើស មានឈ្មោះ ចិន ជឿន ជាមេខ្លោង ដោយជននេះបានដើរនិយយប្រាប់អ្នកភូមិថា កាលពីខែតុលា ឆ្នាំ២០១៩ គេបានកាប់ព្រៃសហគមន៍អស់ ៧.៦៤០ហិកតា យកធ្វើជាកម្មសិទ្ធិ។
សហគមន៍ការពារព្រៃឈើ ដោយមិនទុកឱ្យជនល្មើស បន្តគម្រាមកំហែងដល់អ្នកការពារព្រៃឈើ ដែលជាសម្បត្តិរួមរបស់សហគមន៍មូលដ្ឋាន បានឡើយ ។ករណីនេះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ស្តីពីព្រៃឈើ ដោយមិនឱ្យជនល្មើសរួចខ្លួនឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *