ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំបញ្ជាផ្ទាល់ក្នុងករណីពន្លត់អគ្គីភ័យ១កន្លែង នៅក្រុងបាត់ដំបង!

បាត់ដំបង៖ នៅល្ងាចថ្ងៃសុក្រ ១១កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២​២មានគ្រោះអគ្គិភ័យមួយបានកេីតឡេីងក្នុងឃ្លីប​កម្សាន្តមួយកន្លែងឈ្មោះ LOLស្ថិតក្នុងភូមិ២០​ឧស​ភាសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់​ដំបង ។

ភ្លាមៗលោកឧត្តមសេ​នីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់​ដំ​បងបានបញ្ជាដឹកនាំផ្ទាល់នៅកន្លែងកេីតហេតុ​ ដោយមាន លោកស្នងការរងផែនការងារអគ្គីភ័យ និងលោកស្នងការរងទទួលបន្ទុកផ្ទាល់បានដឹកនាំកម្លាំងការិយាល័យអគ្គិភ័យ កម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលចរាចរណ៍នៃ​ស្នងការ រួមជាមួយលោកអភិបាលក្រុងបាត់ដំបង​កងកម្លាំងនគរបាលក្រុងបាត់​ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងយោធ​ភូមិ​ភាគ​ទី៥ បានរួមគ្នាធ្វើការពន្លត់អគ្គិភ័យនេះដោ​យប្រើប្រាស់រថយន្តពន្លត់អគិ្គភ័​យនៃស្នងការនគរបាលខេត្ត​បាត់​ដំ​បងចំនួន០៤គ្រឿង​ ទេីប គ្រប់គ្រងស្ថានការណ៍ អគ្គីភ័យនេះបានទាំងស្រុង។

ចំពោះគ្រោះអគ្គិភ័យនេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ហេីយចំពោះមូលហេតុដែលនាំបង្កជាគ្រោះអគ្គិភ័យនេះនិងទំហ៊ំ​នៃការខូចខាតសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវនៅឡេីយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *