បាត់ដំបង៖ កាលពីថ្ងៃ ព្រហស្បតិ៍ ១០កេីតខែកត្តិកឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទីនៅចំណុច ក្រុម១៤ ស្ថិតភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាធ្វេីឱ្យខូចខាតដោយចេតនា (កា.ប់បំ.ផ្លាញ.រថយន្ត) មួយកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ ខាន់ ពិសិទ្ធ ហៅទូ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅចំណុចកើតហេតុ មុខរបរជាកម្មករ បន្ទាប់ពីផឹកស្រាស្រវឹងរួចជនសង្ស័យបាន យកពូថៅកា. ប់. បំ.ផ្លាញ រថយន្ត០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ញ៉ិល វាសនា ភេ ទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ក្រុម ១០ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឱ្យរថយន្ដខូចខាតដូចជា៖
-កញ្ចក់ទ្វារថយន្តចំហៀងខាងឆ្វេងចំនួន០១ផ្ទាំង
-កញ្ចក់ពីមុខរថយន្ដចំនួន០១ផ្ទាំង
-ដំបូលរថយន្តខាងមុខ ចំហៀងខាងឆ្វេងខូចខាតជាច្រើនកន្លែង។
នៅក្រោយកេីតហេតុជនងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ពីករណីនេះ ហេីយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុតតុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងនគរបាលប៉ុស្តិ៍រដ្ឋបាល វត្តតាមិម ចុះស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ឈ្មោះខាន់ ពិសិទ្ធហៅទូ នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។
ក្រោយពេលធ្វើកំណត់ហេតុស្ដាប់ចម្លើយរួចជនសង្ស័យឈ្មោះ ខាន់ ពិសិទ្ធ ហៅទូបានឆ្លើយសារភាពរូបគេថាពិតជាបានយកពូថៅកា. ប់.បំ
.ផ្លាញទៅលើរថយន្តបណ្ដាលឱ្យ ខូចខាតពិតប្រាកដមែនព្រោះតែស្រវឹងស្រា។
ករណីនេះនគរបាលស្រុកបាននិងកំពុងកសាងសំ ណុំរឿងបញ្ជូនមកកា រិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕