ព័ត៌មានជាតិ

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចសន្ទនារវាងយុវជន និងអាជ្ញាធរ!

(កំពង់ចាម) នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចសន្ទនា រវាងយុវជន និងអាជ្ញាធរ លើប្រធានបទស្ដីពី «ការចូលរួមរបស់យុវជន ក្នុងការលើកកម្ពស់ ការអនុវត្តន៍ សិទ្ធសេដ្ឋកិច្ចសង្គម ក្នុងការឆ្លើយតបបញ្ហា តមនរូវការរបស់ប្រជាពលរដ្ឋ »កិច្ចសន្ទនា មានគោលបំណងគឺ៖ ដើម្បីបង្ហាញពីវឌ្ឍនភាព នៃបញ្ហាដែលបានលើកឡើងនាពេលកន្លងមក ដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ រួមទាំងសមិទ្ធផលរបស់ក្រុមយុវជនទាំង ៤សង្កាត់ ។ បង្កើនឱកាស​សម្រាប់​យុវជន ជាពិសេស​សហគ្រិន​ស្ត្រី និង​ស្ត្រី​ក្នុង​ការ​ចែករំលែក និង​លើក​ឡើង​ពី​កង្វល់​នោះ។ ការ​ជួប​ប្រទះ​ថ្មីៗ​ទាក់ទង​នឹង​សេវា​សាធារណៈ​សង្កាត់-ក្រុង ការ​ចុះ​បញ្ជី​អាជីវកម្ម និង​កិច្ច​គាំពារ​សង្គមលើគ្រួសារក្រីក្រដែលមិនទាន់ទទួលបានប័ណ្ណសមធម៌។ ផ្សាភ្ជាប់ទំនាក់ទំនង រវាងយុវជន សហគ្រិនស្ត្រី ខេត្ត ក្រុង សង្កាត់ មន្ទីរ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសចែករំលែកការយល់ដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទៅវិញទៅមក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *