ព័ត៌មានសន្តិសុខសង្គម

រឿងជំពាក់លុយ កូនបំណុលទាញកាំបិតផ្គាក់កាប់ស្លាប់មួយរំពេច

ខេត្តកណ្ដាល៖ គួរឱ្យរន្ធត់ខ្លាំងណាស់! ដោយមានស្រ្តីម្នាក់ទៅទារលុយថ្លៃឈ្នួលពលកម្មរបស់ប្តី ដែលធ្វើការឱ្យជនសង្ស័យចំនូន៣៦ម៉ឺនរៀល ហើយទាស់សម្តីគ្នាជាមួយជនសង្ស័យ ស្ត្រីរងគ្រោះក៏យកទូរស័ព្ទឡាយវីដេអូ តែត្រូវជនសង្ស័យទាញកាំបិតផ្គាក់កាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ករណីឃាតកម្មដ៏រន្ធត់នេះបានកើតឡើង វេលាម៉ោង១៧និង៣៥នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាលកាលពីល្ងាចថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហាន មីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងដែក(គេចខ្លួន)។ក្រោយកតហេតុសមត្ថកិច្ចដកហូតវត្ថុតាងមាន៖ កាំបិតផ្គាក់១ ផប្រវែង៦៦សង់ទីម៉ែត្រ។

ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្ស័យដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការជាជាងដែកជាមួយជនសង្ស័យ ចំនួន៣៦មុឺនរៀល។ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ហាន មី (ជនរងគ្រោះ)បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺនរៀល។ ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាស់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលឱ្យស្លាប់តែម្តង។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគុបជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *